
(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ សុីសុវត្ថិ សាមីល មុនីពង្ស ព្រះបុត្រាច្បងនៃសម្តេចក្រុមហ្លួង សុីសុវត្ថិ មុនីពង្ស និងជាព្រះនត្តាបង្កេីតនៃព្រះករុណា ព្រះបាទសម្តេចព្រះស៉ីសុវត្ថិ មុនីវង្ស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ ៧៩ព្រះវស្សា នាវេលាម៉ោង ៤៖៤៥នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នាមន្ទីរពេទ្យPasteur ក្នុងទីក្រុងColmar រដ្ឋAlsace សាធារណរដ្ឋប្រទេសបារាំង។ នេះបើយោងតាមការចេញផ្សាយរបស់គណនីហ្វេសប៊ុកផេក «ក្រុមព្រះសុរិយា»។ សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គ ស្តេចយាងទៅព្រះបរមសុខកុំបីឃ្លាងឃ្លាតឡេីយ៕ សូមស្ដាប់ព្រះជីវប្រវត្តិសង្ខេបរបស់ ព្រះអង្គម្ចាស់ សុីសុវត្ថិ សាមីល មុនីពង្ស ខាងក្រោមនេះ៖