អាយុទើប៤ឆ្នាំ ត្រូវដេរឡើង៦០ថ្នេរ ធ្វើឲ្យអ្នកនាង ទ្រី ដាណា អាណិតខ្លោចចិត្ត និងបានជូនថវិកាទុកព្យាបាលចំនួន…

(ភ្នំពេញ)៖ ម្ចាស់ហាងពេជ្រ អ្នកនាង ទ្រី ដាណា មានចិត្តអាណិតអាសូរជាខ្លាំង ចំពោះក្មេ.ងស្រីម្នាក់ ដែលត្រូវដេរលើផ្ទៃមុ.ខផ្នែកថ្ងាស ចំនួនដល់ទៅ៦០ថ្នេរ ដោយសារគ្រោះថ្នា.ក់ច.រាច.រណ៍ កាលពីថ្ងៃទី15 ដែលបានកើតឡើងនៅខេត្តកែប។ ដោយក្ដីអាណិតស្រឡាញ់ ថៅកែ NNP ចិត្តធម៍រូបនេះ បានទិញតុក្កតាជូនដល់កុ.មារីអភ័ព្វម្នាក់នេះ ថែមទាំងបានជូនថវិការចំនួន១០០០ដុល្លា សម្រាប់ទុកព្យាបាលទៀតផង នេះបើយោងតាមការបង្ហោះលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់អ្នកនាង ទ្រី ដាណា ។

ដោយថៅកែហាងពេជ្ររូបនេះ បានសរសេរថា «អាណិតខ្លោ.ចចិត្ត នៅក្មេ.ងសោះ អាយុទើប៤ឆ្នាំ មកជួបរឿងអាក្រ.ក់ ដេរឡើងអស់60ថ្នេរ។ ម្ដាយគាត់ថា គ្រោះថ្នា.ក់ច.រាចរ.ណ៍ជាមួយឡានដឹកទឹក តាំងពីថ្ងៃទី15 នៅកែប។ ឥឡូវគាត់រវើរវាយច្រើន និយាយច្រើនរករឿងច្រើន ម្ដាយគាត់ថាពិបាកចិត្តណាស់។ សង្ឃឹមថាគាត់ឆាប់បានជាសះស្បើយ អាណិតណាស់ មុខស្អាតផង ខ្លាចតែមានស្នាម ខ្ញុំមានតែផ្ដល់កម្លាំងចិត្តដល់គាត់ ហើយបានជូនថវិកា1000$ ទុកព្យាបាលបន្ត។ សួរគាត់ថា ចង់បានអីអត់ គាត់ថាចង់បានតុក្កតាលេង ត្រូវម៉ាច់ហ្មងទិញទុកឱ្យគាត់ស្រាប់»៕