
(ឧត្ដរមានជ័យ)៖ ស្ដ្រីម្នាក់ បានសន្ល.ប់ស្ដូកស្ដឹងនៅហ្នឹងកន្លែងកើតហេតុ ដោយសារជួបគ្រោះថ្នា.ក់ច.រាច.រណ៍រថយន្ដបុ.កម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូជ.នរ.ងគ្រោះគាបជាប់ជាមួយនិងរថយន្ដបង្ក។ ហេ.តុការ.ណ៍គ្រោះថ្នា.ក់ច.រាចរ.ណ៍នេះបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិគោកចំបក់,សង្កាត់សំរោង,ក្រុងសំរោង,ខេត្តឧត្ដរមានជ័យ។
អ្នកបើកបរម៉ូតូមានឈ្មោះ «សំណាង ដាណេ» ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ ជាងកាត់ដេរសម្លៀកបំពាក រស់នៅភូមិគិរីវ័ន សង្កាត់កូនក្រៀល,ក្រុងសំរោង(របួ.សធ្ងន់)។ ចំណែកអ្នកបើកបររថយន្តមានឈ្មោះ «ឱ សុភ័គ្រ» ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិ-សង្កាត់-ក្រុងសំរោង (រត់គេ.ចខ្លួនបាត់)។ អ្នករួមដំណើរ២នាក់ គឺទី១-ឈ្មោះ ជឿន ភក្តី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិ-សង្កាត់-ក្រុងសំរោង(គ្មានរបួ.ស) និងទី២- ឈ្មោះ ម៉ោង ឡា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិឈូក សង្កាត់-ក្រុងសំរោង(គ្មានរបួ.ស) ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេ.តុ គេបានឃើញស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2015 ពាក់ស្លាកលេខ «ឧត្តរមានជ័យ 1B52 87» ក្នុងទិសដៅពីត្បូងទៅជើងខណះពេលមកដល់ចំណុចកើតហេ.តុមានរថយន្តមួយគ្រឿង ម៉ាកម៉ាស់ស្តា (masda ) ពណ៌ប្រផេះ ចង្កូតស្តាំពាក់ស្លាកលេខ «BMC13 85» បានបើកបរមកពីក្រោយមិនប្រុ.ងប្រយ.ត្ន័ បានទៅបុ.កម៉ូតូជ.នរ.ងគ្រោះពីក្រោយពេញទំហឹងបណ្តាលឲ្យស្ត្រីម្នាក់រ.ងរបួ.សធ្ង.ន់។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញក្រុងសំរោងបានចុះទៅដល់ជួយធ្វើអន្តរាគមន៍បញ្ជូនជនរ.ងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ហើយបានធ្វើការវាស់វែងរួចបានយកវត្ថុតាងទាំងសងខាងយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីរៀបចំចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕ ប្រភព «TNTV»