ជួយស៊ែរផង ម្ដាយគេ ម្ដាយយើង! លោកយាយ ព្រះជន្ម80ឆ្នាំ ខិតខំធ្វើកន្ទេល ហើយដើរទួលលក់ ដើម្បីចិញ្ចឹម ក្រ ពះ សូមសប្បុរសជនមេត្តាជួយ…

(កំពង់ស្ពឺ)៖ លោកយាយម្នាក់ មានព្រះជន្ម ៨០ឆ្នាំទៅហើយ តែហាក់បីមិនបានរស់នៅប្រកបដោយភាពសុខស្រួលសោះ ដោយសារតែជីវភាពខ្វះខាត លោកយាយបានខិតខំធ្វើកន្ទេល ហើយដើរទួលលក់ ដើម្បីបានប្រាក់មកចិញ្ចឹមជីវិ.ត ក៏ដូចជាទុកធ្វើបុណ្យទាន នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេក «Daily-18»។

ដោយគណនីហ្វេសប៊ុកផេក ខាងលើនេះ បានសរសេរថា «ជួយស៊ែអោយលោកយាយផង គាត់អាយុ 80ឆ្នាំទៅហើយ តែត្រូវដើរទូលលក់កន្ទេលតាមផ្លូវម្នាក់ឯង។ គាត់គ្មានទីពឹងទេ មានតែប្រឹងប្រែងដើម្បីក្រ.ពះ​ និងថវិកាទុកធ្វើបុណ្យទាន​។ ជួយស៊ែនិងជួយទិញលោកយាយផង គាត់នៅភូមិត្រពាំងប្រិយ,ឃុំពោធិអង្គ្រង,ស្រុកបរសេដ្ឋ,ខេត្តកំពងស្ពឺ៕