គ្រាន់តែ G-Devith ទៅសាងផ្នួសភ្លាម ត្រូវគេចោទប្រកាន់ថា ដោយសាររឿងនេះ..

លោក ងួន ចាន់ដេវីត ដែលត្រូវបានមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពេលដែលម្សិលមិញនេះរូបលោកបានចេញទៅសាងផ្នួស ដោយមិនបញ្ជាក់ពីពេលវេលានៃការលាចាកសិក្ខាបទវិញនោះឡើយ។ នៅថ្ងៃនេះដែរលោក ដេវីត បានគ្រងស្បង់ជាសង្ឃពេញលក្ខណៈដោយក្នុងនោះគេឃើញមានវត្តមានតារាចម្រៀង ទេព បូព្រឹក្ស ចូលរួមនៅក្នុងពិធីផងដែរ។

គ្រាន់តែគ្រងស្បង់ជាសង្ឃភ្លាមស្រាប់តែលោក ដេវីត ត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នាចោទប្រកាន់ថារថយន្ត Rolls-Royce ដែលលោកទិញជាកាដូអោយទៅតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស កាលពីថ្ងៃមុននោះគឺប្រើប្រាស់ផ្ទុយពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលខុសពីពណ៌ដើមនៃរថយន្ត ដោយមានចែងនៅក្នុងមាត្រាទី៧(ថ្មី)លេខរៀងទី៤ ចំនុច(ខ)អនុក្រឹត្យលេខ៣៩ អនក្របក៕