
ឧត្ដរមានជ័យ៖ គ្រោះធម្មជាតិនៅព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២០មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្រ្តាក់បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង នៅភូមិតាប៉ែនឃុំពង្រនិងភូមិបាត់ថ្កៅឃុំចុងកាល់ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ។
ក្នុងហេតុការណនេះដែរមិនមានបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសត្វចិញ្ចឹកនោះទេ ហើយចំពោះហេតុការណនេះដែរដូចយើងបានដឹងហើយថាវាតែងតែកើតឡើងជារឿយៗដែលតែងតែបង្កការខូចខាតដល់ប្រជាពលរដ្ឋ ។
ដូច្នេះហើយក្នុងនាមយើងជាប្រជាពលរដ្ឋគួរតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់កុំអោយមានផលប៉ះពាល់ដល់អាយុជីវិតរបស់ពួកយើង។