ក្ដៅៗ ! មុននេះបន្តិច មានរថយន្តមួយគ្រឿងបើកជ្រុលមកបុករះរុឺម៉កលក់ផាក់ឡូវ និងទាអាំង បណ្ដាលឲ្យ….

(ក្រុងព្រះសីហនុ)៖ រថយន្តមួយគ្រឿងបើកជ្រុលមក.បុ.ក.រះប៉ះរុឺម៉កលក់ផាក់ឡូវនិងសត្វអាំង(ទាអាំងមាន់អាំងឬគ្រួចអាំង)និងបង្គោលភ្លើងមួយដើម នៅម្តុំកែងផ្លូវចូលផ្សារទៅផ្សារលើជិតអូគីណាវ៉ា វេលាម៉ោងជិត៥កន្លះល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បណ្តាលឲ្យរថយន្តរងការខូចខាត និងខូចខាតម៉ូតូមួយគ្រឿងទៀត ប៉ុន្តែសំណាងល្អមនុស្ស២ទៅ៣នាក់ដែលជាអ្នកលក់តាមរុឺម៉កនេះរត់ចេញទាន់មិនមានគ្រោះ.ថ្នា.ក់អ្វីឡើយ។ ក្រៅពីនេះក៏ខូចខាតដល់បង្គោលភ្លើងអគ្គិសនីផងដែរ ហើយបើតាមប្រភពខ្លះថារថយន្តនេះទំនងជាជាប់ហ្គែរ។ ក្រោយកើ.ត.ហេ.តុសមត្ថកិច្ចបានចុះអន្តរាគមន៌ ដោះស្រាយតាមនិតិវិធី។