
(ទីក្រុងម៉ូស្គូ) រុស្សីបានប្រកាសជោគជ័យទាំងស្រុង១០០% លើបេសកម្មក្នុងការតេស្តវ៉ាក់សាំងដំណាក់កាលចុងក្រោយ ហើយនឹងចាប់ផ្តើមផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ជាផ្លូវការចាប់ពីខែសីហានេះតទៅក្រោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយភ្នាក់ងារសារព័ត៏មាន(Anadolu Ajansı)នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
លោក Ruslan Tsalikov អនុរដ្ឋមន្ត្រីការពារជាតិបានប្រាប់អ្នកសារព័ត៌មានថា ក្រុមអ្នកស្ម័គ្រចិត្តចំនួន២ក្រុមបានជោគជ័យក្នុងការតេស្តវ៉ាក់សាំងកូវីដ១៩ ដំណាក់កាលចុងក្រោយ ដោយក្រោយចាក់បញ្ចូលវ៉ាក់សាំងនេះក្នុងរាងកាយប្រព័ន្ធភាពស៊ាំរបស់ពួកគេចាប់ផ្តើមពង្រឹងសមត្ថភាពយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងវីរុស។ អនុរដ្ឋមន្ត្រីការពារជាតិរូបនេះបានអះអាងទៀតថា ក្រុមអ្នកស្ម័គ្រចិត្តចំនួន២ក្រុមបានជោគជ័យក្នុងការតេស្តវ៉ាក់សាំងដំណាក់កាលចុងក្រោយ ដោយក្រោយចាក់បញ្ចូលវ៉ាក់សាំងនេះក្នុងរាងកាយប្រព័ន្ធភាពស៊ាំរបស់ពួកគេចាប់ផ្តើមពង្រឹងសមត្ថភាពយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងវីរុស។
លោកក៏បានបញ្ជាក់ទៀតថា ក្នុងបេសសកម្មស្រាវជ្រាវនិងផលិតវ៉ាក់សាំង កងយោធារុស្ស៊ីបានប្រើប្រាស់បច្ចេកវិទ្យាបែបវិទ្យាសាស្ត្រប្រកបដោយសក្តានុពល និងគួបផ្សំបទពិសោធយ៉ាងច្រើននាពេលកន្លងមក ជាក់ស្តែងដូចជាពួកគេធ្លាប់ជោគជ័យជាមួយវ៉ាក់សាំងប្រឆាំងវីរុសEbulaដូចគ្នា។ក្រុមហ៊ុនជីវសាស្ត្ររុស្ស៊ី ទទួលបានសិទ្ធិចាប់ផ្តើមផលិតវ៉ាក់សាំងនេះចាប់ពីខែសីហាតទៅហើយបើតាមមន្ត្រីជាន់ខ្ពស់រុស្ស៊ីលោកKirill Dmitriyev ប្រធានមូលនិធិវិនិយោគផ្ទាល់ក្នុងប្រទេសរុស្ស៊ីRDIFនិយាយថា ដំណាក់កាលសាកល្បងក្នុងប្រទេសខ្លួននឹងបញ្ចប់ដោយជោគជ័យនាថ្ងៃទី០៣សីហាឆ្នាំ២០២០នេះ៕