
(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេងល្បីឈ្មោះមួយរូបគឺលោក ងួន ចាន់ដេវីត កំពុងទទួលការចាប់អារម្មណ៍ខ្លាំងខណៈពេលដែលប៉ុន្មានថ្ងៃមុនរូបលោកទិញរថយន្តប្រណិតថ្លៃកប់ពពក Rolls-Royce អោយគូស្នេហ៍របស់ខ្លួនគឺកញ្ញា ទេព បូព្រឹក្ស ហើយយប់ឡើងទៅទិញរថយន្តម៉ាក Toyota Tundra មួយគ្រឿងទៀតដើម្បីទុកជិះទៅផ្លូវឆ្ងាយតាមបណ្តាខេត្តនានា។
ប៉ុន្តែថ្មីៗនេះអ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងនិងចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺតារាចម្រៀងរូបនេះបានសម្រេចចិត្តបួសតែមិនទាន់ដឹងមូលហេតុហើយក៏មិនទាន់ដឹងថា ការសាងភ្នួសនេះរយៈពេលយូររឺខ្លីយ៉ាងណានោះឡើយ។ ក្នុងដំណើរទៅសាងភ្នួសនេះដែរគេឃើញមានវត្តមានរបស់កញ្ញា ទេព បូព្រឹក្ស ទៅចូលរួមផងដែរ៕
វីដេអូ