រាជរដ្ឋាភិបាល​​ អនុញ្ញាតឲ្យបើកសាកល្បង នូវសាលាឯកជន ​មាន​ស្តង់ដារ​ខ្ពស់​ ចំនួន២០ ក្នុងរាជធានីភ្នំពេញ និងខេត្ត២នេះ…

(ភ្នំពេញ)៖ បើតាម​លិខិតជូនដំណឹង​របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០២០ បានអោយដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យល់ព្រមជាគោលការណ៍​ឱ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការ​ឡើងវិញនៅដំណាក់ទី១ គ្រឹះស្ថានសិក្សា​ឯកជន​មាន​ស្តង់ដារ​ខ្ពស់​ចំនួន២០ ដែលមានទីតាំង​ស្ថិតនៅ​រាជធានីភ្នំពេញ ក្រុងសៀមរាប និង​ក្រុងបាត់ដំបង ដោយ​អនុវត្ត​តាមគោលការណ៍​របស់​ក្រសួងអប់រំ និង​វិធានការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល និង​អង្គការ WHO៕