
(ភ្នំពេញ)៖ យោងតាមការចេញផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថាៈ តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីអូសបន្លាយ និងមានឥទ្ធិពលមធ្យមមកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន ជាមួយគ្នានោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង។
២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C -សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ។ ៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅមធ្យម។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុ.ងប្រយ័.ត្នចំពោះ បាតុភូតផ្គរ រ ន្ទះ និងខ្យល់កន្ត្រា.ក់ ដែលនឹងអាចកើតមានជាយថាហេតុ៕