ក្នុងរយះពេល៣ថ្ងែ មាន ហេ តុ ការ​ ណ៍ ដ៏ រ ន្ធ ត់ ២ បានកើតឡើង ធ្វើឲ្យមានការ ត ក់ ស្ល ត់ ពេញប្រទេស គឺករណី…

(ភ្នំពេញ)៖ រយះពេលបីថ្ងែ គឺចាប់ពីថ្ងែទី១៦ ដល់ ថ្ងែទី១៨ ខែកក្កដា ឆ្នាំ២០២០ មានហេ.តុការ.ណ៍ចំនួន២បានកើតឡើង ដែលធ្វើអោយប្រជាជនទូទាំងប្រទេស មានការភ្ញា.ក់ផ្អើ.លជាខ្លាំង ហេ.តុការ.ណ៍ទាំង២នោះគឺ៖ ១/ ស្រ្តីម្នាក់ បានយកកាំបិ.ត អារ.មុ.ខក្មេ.ងស្រីអាយុ៥ឆ្នាំ ដោយសារតែក្មេ.ងៗឈ្លោះគ្នា ដោយហេ.តុការ.ណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣៖១៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ,សង្កាត់សំរោងក្រោម,ខណ្ឌពោធិ៍សែនជ័យ,រាជធានីភ្នំពេញ។

ស្រ្តីដៃដល់ខាងលើឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦,ផ្លូវលេខ២៦បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ,សង្កាត់សំរោងក្រោម រីឯក្មេ.ងស្រីរ.ងគ្រោះឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ រ.ងរបួ.សផ្ទៃមុ.ខ ច្រមុះ.ក និងដៃ រស់នៅផ្ទះលេខ១៨,ផ្លូវលេខ២០បុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ,សង្កាត់សំរោងក្រោម។ ក្រោយកើតហេតុ ស្រ្តីដៃដល់រូបនេះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

២/ ករ.ណីអ.គ្គិភ័.យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង,ខណ្ឌដូនពេញ,រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ ដោយបានសម្លា.ប់ម.នុស្ស៤នាក់ និង៥នាក់ទៀតរ.ងរបួ.សធ្ង.ន់ស្រាល។ ជ.នរ.ងគ្រោះដែលស្លា.ប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ និងកម្មករ២នាក់។ ជ.នរ.ងគ្រោះទី១៖ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស ទី២៖ឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ) ទី៣៖ឈ្មោះ ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស និងទី៤៖ឈ្មោះ មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស (កម្មករ)។

អ្នករ.ងរបួ.សរួមមាន ទី១៖ឈ្មោះ ប្រាក់ ឡាំហុង អាយុ៦៩ឆ្នាំ ភេទប្រុស (ម្ចាស់ផ្ទះ) របួ.សស្រាល ទី២៖ឈ្មោះ លី សឿង អាយុ៤៩ឆ្នាំ ប្រពន្ធ (របួ.សធ្ង.ន់) ទី៣៖ឈ្មោះ ឡាំ សេងតាយ អាយុ១៩ឆ្នាំ ភេទប្រុស (កូន) ទី៤៖ឈ្មោះ ឡាំ គីមជូ ១៣ឆ្នាំ ភេទស្រី (កូន) និងទី៥៖ឈ្មោះ ប្រាក់ សេងគា អាយុ៣២ឆ្នាំ ភេទប្រុស (ប្អូនម្ចាស់ផ្ទះ) របួ.សស្រាល។