បុរសម្នាក់ស្បថឈប់ទិញឡានអត់ពន្ឋជិះទៀត ក្រោយពីគយចាប់អោយបង់ពន្ធ ទឹកប្រាក់ពិន័យចំនួន…

កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អ.គ.រ)នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអោយដឹងថា រថយន្តគេចពន្ធជាច្រើនគ្រឿងដែលត្រូវបានបង្ក្រាបបាននាពេលកន្លងមក នឹងត្រូវដាក់ដេញថ្លៃលក់ជាសាធារណៈ ប្រសិនបើរយៈពេល៦០ថ្ងៃទៀត ម្ចាស់រថយន្តគេចពន្ធទាំងនោះមិនចូលខ្លួនដោះស្រាយ។

ជាមួយគ្នានេះដែរបុរសម្នាក់ជាមន្ត្រីយោធាមានឈ្មោះថា លឿង ហុង បានប្រកាសនៅលើគណនីបណ្ដាញសង្គម Facebook របស់ខ្លួនថាឈប់ទិញឡានអត់ពន្ធជិះទៀតហើយ ក្រោយពេលដែលគយតម្រូវអោយបង់ពន្ធនិងប្រាក់ពិន័យដល់ទៅជាង១០ម៉ឺនដុល្លារ។ បុរសខាងលើនេះបានរៀបរាប់ថា៖ “ខ្ងុំលឿងហុង សូមស្បថថាថ្ងៃក្រោយនិងឈប់ទិញឡានអត់ពន្ឋជិះទៀតហើយ ឡាននេះពីរថ្ងៃទៀតគឺមួយឆ្នាំគត់ត្រូវចាប់។ (ឡាននេះជិះបានតែជិតមួយខែត្រូវចាប់) ឥឡូវត្រូវបង់ពន្ឋ100%+ពិន័យ10% = 102303$“