សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តែងការសោកស្តាយ ចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់ជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះលក់ហ្គាស

(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ព្រមទាំងបានចាត់មន្ត្រីក្រោមឱវាទចូលរួមរំលែកទុក្ខ និងនាំយកអំណោយជួយសម្រាលការលំបាក ព្រមទាំងចូលបុណ្យស.ពជ.នរ.ងគ្រោះ ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត និងបានដឹកទៅធ្វើបុណ្យនៅស្រុកកំណើត។
ក្រុមការងារកាកបាទក្រហមកម្ពុជាដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជានិងសហការី បានអញ្ជើញចុះសួរសុខទុក្ខរំលែកទុក្ខនិងផ្តល់អំណោយដល់ជ.នរ.ងគ្រោះចំនួន១គ្រួសារជាម្ចាស់ផ្ទះដែលមានអ្នកស្លា.ប់២នាក់(ត្រូវជាកូនម្ចាស់ផ្ទះ),អ្នករ.ងរបួ.សធ្ង.ន់ ១នាក់(ត្រូវជាកូនម្ចាស់ផ្ទះ),និងអ្នករ.ងរបួ.សស្រាល៣នាក់(ត្រូវជាម្ចាស់ផ្ទះ,ភរិយានិងប្អូន)កំពុងសម្រាកព្យាបាលរបួ.សនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើរំលែកទុក្ខយ៉ាងក្រៀមក្រំនិងក្តីសោកស្តាយយ៉ាងក្រៃលែងចំពោះឧប.ទ្ទវហេ.តុអគ្គិភ័យឆេះផ្ទះដែលបណ្តាលឱ្យមានសោក.នាដក.ម្មដ៏ធ្ង.ន់ធ្ងរនេះ។ ទន្ទឹមនឹងនេះលោកជំទាវបានផ្តាំផ្ញើដល់អ្នករ.ងរបួ.សទាំងអស់ សូមអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ថែទាំសុខភាពឱ្យបានល្អ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ ព្រមទាំងបួងសួងដល់វិញ្ញាណក្ខន្ធស.ពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ដោយឡែកក្រុមការងារដែលដឹកនាំដោយ ឯកឧត្តមវេជ្ជ.អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនិងចូលបុណ្យស.ពជ.នរ.ងគ្រោះ២នាក់ ជាកម្មករដែលបានធ្វើបុណ្យនៅស្រុកកំណើតស្ថិតនៅភូមិក្រាំងតាយ៉ង,ឃុំក្រាំងតាយ៉ង,ស្រុកពាមជរ,ខេត្តព្រៃវែង។ សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជាបានចូលរួមបុណ្យស.ពទាំង៤រូប ដោយគ្រួសារសពនីមួយៗ ទទួលបានគ្រឿងឧបភោគបរិភោគនិងបច្ច័យចំនួន ៥លានរៀល។ ឧបត្ថម្ភដល់អ្នករ.ងរបួ.សធ្ង.ន់១នាក់ ថវិកា៥លានរៀល និងឃីតអ្នកជំងឺ១ឃីត។ ឧបត្ថម្ភដល់អ្នករងរបួសស្រាល៣នាក់ក្នុងម្នាក់ៗថវិកា២លានរៀលនិងឃីតអ្នកជំងឺ១ឃីត៕