លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា៖ រកឃើញអ្នកពាក់ព័ន្ធនឹងស្ត្រីខ្មែរជនជាតិអាមេរិក ចំនួន១០នាក់ ក្រោយពីបានរត់ចេញពីមណ្ឌលចិត្តាឡីស័កភ្នំពេញ

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីនបានបញ្ជាក់ថា៖ ក្រសួងសុខាភិបាលកម្ពុជា បានស្វែងរកឃើញអ្នកពាក់ព័ន្ធនឹងស្ត្រីខ្មែរជនជាតិអាមេរិកចំនួន១០នាក់ ក្រោយពីរូបគាត់បានរត់ចេញពីមណ្ឌលចិត្តាឡីស័កភ្នំពេញទៅកាន់ខេត្តកំពង់ចាមហើយពេលនេះក្រសួងសុខាភិបាលកំពុងតែតាមដានលើអ្នកពាក់ព័ន្ធទាំងនោះដោយមិនទាន់មានវិធានការអ្វីផ្សេងឡើយ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ដែរថា ក្នុងចំណោមមនុស្ស១០នាក់នោះមាន៣នាក់អ្នកជាអ្នកទទួលភ្ញៀវនៅសណ្ឋាគារ៦នាក់ជាជាងកាត់សក់និងអ្នកបើកតាក់ស៊ីម្នាក់។ អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា ដោយសារតែលទ្ធផលធ្វើតេស្តលើកទី២ចំពោះស្ត្រីនៅតែអវិជ្ជមានក្រសួងសុខាភិបាល មិនបានធ្វើចត្តាឡីស័កទៅលើមនុស្ស១០នាក់នោះទេ ដោយគ្រាន់តែធ្វើការការតាមដានសុខភាពរបស់ពួកគាត់។