
(ភ្នំពេញ)៖ សាលារៀន ប៊ែលធី នាំយកថវិកាចំនួន ១៤,០០០,០០០៛ (ដប់បួនលានរៀល) និងអាហារូបករណ៍ ១០០% ចំនួន៣កន្លែង ដើម្បីជួយឧបត្ថម្ភជូនដល់សិស្សសាលា ប៊ែលធី អន្តរជាតិ ចំនួន ២នាក់ ដែលជួបឧបទ្ទវហេ.តុភ្លើ.ងឆេះផ្ទះ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ ប៊ែលធី គ្រុប បាននាំយកថវិកាចំនួន ១៤,០០០,០០០រៀល (ដប់បួនលានរៀល) និងអាហារូបករណ៍ ១០០% ចំនួន៣កន្លែង សម្រាប់សិក្សាថ្នាក់ចំណេះទូទៅ រហូតដល់ចប់ថ្នាក់ទី១២ និងភាសាអង់គ្លេសទូទៅ ចាប់ពីកម្រិតទី១-១២ (Level 1-12) ព្រមទាំងសិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល ៤ឆ្នាំ ដើម្បីប្រគល់ជូន៖ ១-ក្មួយប្រុស ឡាំ សេងតាយ និង ២-ក្មួយស្រី ឡាំ គីមជូ ។
ដែលគ្រួសារបានជួបឧបទ្ទវហេ.តុភ្លើ.ងឆេះផ្ទះ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ដែលបណ្តាលឱ្យបងប្អូនបង្កើតចំនួន ២នាក់ បា.ត់ប.ង់ជីវិ.ត និងសមាជិកគ្រួសារផ្សេងទៀតរ.ងរបួ.សធ្ង.ន់-ស្រាល រហូតត្រូវសម្រាកនៅមន្ទីរពេទ្យ។ ក្នុងនាមថ្នាក់ដឹកនាំ ប៊ែលធី គ្រុប ខ្ញុំសូមចូលរួមរំលែកទុ.ក្ខយ៉ាងក្រៀ.មក្រំជាមួយក្រុមគ្រួសារនៃស.ព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធស.ព បានទៅកាន់សុគតិភាពកុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងនោះផងដែរ ក៏មានសិស្សប៊ែលធី ១នាក់ទៀត ក្មួយ តាំង ចុងហួរ ដែលផ្ទះនៅជាប់គ្នា ហើយបានទទួលរងនូវភ្លើ.ងឆេះផ្ទះដែរនោះ ក៏ទទួលបានថវិកាចំនួន ២,០០០,០០០រៀល (ពីរលានរៀល) និងអាហារូបករណ៍ ១០០% សិក្សាថ្នាក់ចំណេះទូទៅថ្នាក់ទី១២ និងថ្នាក់បរិញ្ញាបត្រ រយៈពេល ៤ឆ្នាំ ផងដែរ៕ ប្រភព «LY Chheng Director General of BELTEI Group»