ម្ដាយចិត្តអាក្រក់! បង្កើតកូនហើយ យកទុកចោលក្នុងបន្ទប់ទឹក រហូតដល់ស្លាប់ រួចគេចបាត់ស្រមោល នៅភ្នំពេញ

ភ្នំពេញ ៖ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិឬស្សីទី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋប្រទះឃើញសពទារិកាម្នាក់ បានស្លា.ប់នៅក្នុងបន្ទប់ទឹក បន្ទាប់ពីស្ត្រីជាម្តាយបង្កើត បានយកមកប្លុងចោល រួចគេចបាត់ស្រមោល ។


ស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ គឺកូនប្រុសរបស់គាត់ បានដើរចូលបន្ទប់ទឹកត្រង់ទីតាំងនេះ ស្រាប់តែឃើញទារិកា ត្រូវបានគេដាក់នៅលើក្រណាត់ពណ៍ខ្មៅទុកចោល ។ ភ្លាមនោះៗកូនគាត់ក៏រត់ទៅប្រាប់ទើបគាត់នាំគ្នាដើរទៅមើលជាក់ស្ដែង ឃើញទារិកានេះពុំមានដង្ហើមនោះឡើយ គឺបានស្លា.ប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យតែម្តង ។


សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយទាក់ទងទៅមន្រ្តីជំនាញខាងកោសល្យវិច្ឆ័យ ខណ្ឌមានជ័យ និងនគរបាលជំនាញកោសល្យវិច្ឆ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះធ្វេីការពិនិត្យជាក់ស្តែង រួចបានបញ្ជាក់ថា ទារិកាខាងលេីនេះ ពិតជាស្លា.ប់ដោយអត់អាហារ ខណៈម្ដាយទុកចោលរាប់ម៉ោង ។ ស.ពទារិកានេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច រៀបចំចាត់ចែងបូជាតាមប្រពៃណី ៕