អនិច្ចាឥណ្ឌា ! កូវីដ១៩ នៅឥណ្ឌា កើនលើស ៤ម៉ឺននាក់ក្នុង១ថ្ងៃ ជាស្ថានភាពកាន់តែធ្ងន់ធ្ងរបំផុត…

នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន៤០,៤២៥ករណីនិងអ្នក.ស្លា.ប់.ថ្មីៗចំនួន៦៨១នាក់បន្ថែមទៀតនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ(China Xinhua News)នៅថ្ងៃនេះ។

បើបូកបន្ថែមតួលេខថ្មីៗខាងលើនេះធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនដល់ ១,១១៨,០៤៣ករណីហើយដោយក្នុងនោះអ្នកជំងឺ ២៧,៤៩៧នាក់.ស្លា.ប់.បាត់.ប.ង់ជី.វិត.និង៧៧៧,០៨៧នាក់ទៀតបានជាសះស្បើយឡើងវិញ។ ក្នុងន័យនេះតួលេខនៃអ្នកជំងឺសកម្មឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ៣៩០,៤៥៩នាក់។

បច្ចុប្បន្នឥណ្ឌាត្រូវបានគេចាត់ទុកថាជាប្រទេសដែលកំពុងប្រឈមមុខធ្ងន់ធ្ងរបំផុតមួយនៅចំពោះមុខកូវីដ១៩។ សន្ទុះនៃអត្រាអ្នកឆ្លងនិង.ស្លា.ប់.ប្រចាំថ្ងៃ គឺមានការកើនឡើងជាលំដាប់គ្មានការថមថយនៅឡើយ ខណៈប្រទេសដែលមានចំនួនប្រជាជនប្រមាណ១.៣ពាន់លានមួយនេះ ជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុតនៅទូទាំងសកលលោកតាមពីក្រោយសហរដ្ឋអាមេរិកនិងប្រទេសប្រើស៊ីល៕