តារាចម្រៀង ខាត់ ជេមស៍ និងអគ្គនាយក Aspor បាននាំយកថវិកា ជូនដល់គ្រួសារ ស ព ក្នុងហេតុការណ៍ ភ្លើ ង ឆេះ ផ្ទះ ផ្ទុះ ហ្គា ស់ ចំនួន…

(ភ្នំពេញ)៖ ដោយសេចក្ដីអាណិត ចំពោះគ្រួសារដែលបានជួបករ.ណីភ្លើ.ងឆេះផ្ទះ បណ្ដាលអោយមានមនុស្សស្លា.ប់ ៤នាក់ និងរ.ងរបួ.ស ៥នាក់ ដែលស្ថិត្ថនៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ តារាចម្រៀង ខាត់ ជេមស៍ មានចិត្តអាណិតអាសូរជាខ្លាំង និងបាននាំយកថវិការចំនួន 1000ដុល្លា ជូនដល់ក្រុមគ្រួសារនៃសពជនរងគ្រោះ ក្នុងហេតុការណ៍ដ៏អាក្រក់មួយនេះ។

តារាចម្រៀងសម្លេងស្រទន់រូបនេះ បានសរសេររៀបរាប់ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា «ថ្ងៃនេះខ្ញុំបាទនឹងលោកអគ្គនាយក Aspor បាននាំយកថវិការចំនួន1000$ជូនក្រុមគ្រួសារនៃសពជនរងគ្រោះដោយផ្ទុះហ្គេសនៅផ្លូវត្រសក់ផ្អែមសង្កាត់បឹងរាំងខណ្ឌ័ដូនពេញ»

គួររំលឹកជូនថា អគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លា.ប់មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួ.សធ្ង.ន់ស្រាល ក្នុងហេតុការណ៍គ្រោះអគ្គិភ័.យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកជាច្រើន រួមមាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ក្រសួងមហាផ្ទៃ, កងរាជអាវុធហត្ថ, កងពលតូចលេខ៧០ និងរថយន្ដជំនួយជាច្រើនទៀតផងដែរ៕