ដើម្បីចូលរួមរំលែកទុក្ខដល់អ្នក ស្លា ប់ ក្នុងហេតុការណ៍ ភ្លើ ង ឆេះ ផ្ទះ ផ្ទុះ ធុ ងហ្គា ស់ អ្នកនាង ទ្រី ដាណា បានចូលបុណ្យ នូវថវិការចំនួន…

(ភ្នំពេញ)៖ ដោយសេចក្ដីអាណិត ចំពោះគ្រួសារដែលបានជួបករ.ណីភ្លើ.ងឆេះផ្ទះ បណ្ដាលអោយមានមនុស្សស្លា.ប់ ៤នាក់ និងរ.ងរបួ.ស ៥នាក់ ដែលស្ថិត្ថនៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ អ្នកនាង ទ្រី ដាណា មានចិត្តអាណិតអាសូរជាខ្លាំង និងបានចូលរួមរំលែកទុក្ខដល់គ្រួសារស.ព ក្នុងម្នាក់៥០០ដុល្លា (២០០០ដុល្លា)។

ថៅតែហាងពេជ្រ និងជាម្ចាស់ក្រុមហ៊ុន NNP រូបនេះ បានសរសេរថា «គាត់បាត់បង់ទាំងទ្រព្យសម្បត្តិ បាត់បង់កូន និងមនុស្សជាទីស្រលាញ់ អ្វីដែលពួកគាត់ត្រូវការខ្លាំងបំផុតពេលនេះ គឺកម្លាំងចិត្តពីអ្នកទាំងអស់គ្នា ឃើញមានអ្នកស្លា.ប់ដល់ទៅ៤នាក់ កូនម្ចាស់ផ្ទះ២នាក់ និងកម្មករនៅកន្លែងនោះ ២នាក់។ ខ្ញុំសូមចូលរួមរំលែកទុក្ខក្នុងម្នាក់ ៥០០ដុល្លារ (2000$)ហើយក៏សូមឱ្យពួកគាត់ទៅបានស្ងប់សុខ។ សូមគ្រប់គ្នា ជួយផ្ដល់កម្លាំងចិត្តដល់ពួកគាត់ផង នេះជាអ្វីដែលយើងអាចធ្វើបាន»

គួររំលឹកជូនថា អគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លា.ប់មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួ.សធ្ង.ន់ស្រាល ក្នុងហេតុការណ៍គ្រោះអគ្គិភ័.យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកជាច្រើន រួមមាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ក្រសួងមហាផ្ទៃ, កងរាជអាវុធហត្ថ, កងពលតូចលេខ៧០ និងរថយន្ដជំនួយជាច្រើនទៀតផងដែរ៕