ខ្មែរស្រឡាញ់ខ្មែរ ជួយគ្នាក្នុងគ្រាមានអាសន្ន! លោកឧកញ៉ា ស្រី ចាន់ថន ប្រកាសជួយដល់ម្ចាស់ផ្ទះដែលត្រូវ ភ្លើ ង ឆេះ ផ្ទុះ ហ្គា ស់ ស ម្លា ប់ មនុស្ស៤នាក់…

(ភ្នំពេញ)៖ ប្រិយមិត្ត ប្រាកដជាបានជ្រាបហើយ នូវករ.ណីអ.គ្គិភ័.យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ ដែលបានសម្លា.ប់មនុ.ស្ស៤នាក់ និង៥នាក់ទៀតរ.ងរបួ.សធ្ង.ន់ស្រាល។ នេះបើតាមការឲ្យដឹងពី លោកវរេសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្នុងហេតុការណ៍គ្រោះអគ្គិភ័.យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកជាច្រើន រួមមាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ក្រសួងមហាផ្ទៃ, កងរាជអាវុធហត្ថ, កងពលតូចលេខ៧០ និងរថយន្ដជំនួយជាច្រើនទៀតផងដែរ។

ជាមួយគ្នានេះដែរ ដោយមានក្ដីអាណិតអាសូរដល់ម្ចាស់ផ្ទះ ដែលបានជួយហេ.តុការ.ណ៍ដ៏អាក្.រក់មួយនេះ លោកឧកញ្ញា ស្រី ចាន់ថន បានប្រកាសផ្ដល់ជំនួយដល់លោកពូដែលជាម្ចាស់ផ្ទះដ៏កំសត់រូបនេះ នេះបើយោងតាមការបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ លោកឧកញ្ញា ស្រី ចាន់ថន «ខ្ញុំនឹងជួយលោកពូ តាមតែអ្វីដែលខ្ញុំធ្វើអោយបាន ដើម្បីក្តីសង្ឃឹមជីវិតលោកពូបន្តទៅទៀត❤️🇰🇭 លោកពូអាចទំនាក់ទំនង់មកខ្ញុំបាន❤️🙏🏻»៕