សូមចូលរួមរំលែកទុក្ខផង! លោកតា ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បះ ជំនាញ ភាពយន្ត របាំ ល្ខោន យីកេ…បានទទួលមរណ:ភាពហើយ ដោយសារ…

លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈ ដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត បានទទួលមរណ:ភាពហើយ នេះបើយោងតាមការបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក របស់គណនីតារាចម្រៀង ណុប បាយ៉ារិទ្ធ ដោយតារាចម្រៀងរូបនេះ បានសរសេររៀបរាប់ថា:

សូមចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់មរតកមនុស្សរស់ លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ តាមរយៈតួរអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេសន្តរកំឡុងឆ្នាំ៨០ជាង ។ ហើយក៍មានស្នាដៃជាច្រើនទៀតដែលលោកតាបានបន្សល់ទុក។

លោកបានបន្តថា ក្នុងនោះដែរ លោកតាក៍បានសម្តែងភពយន្តដែលខ្ញុំបាទធ្លាប់សម្តែងគឺរឿង «ភូមិគ្រឹះចម្លែក» និងនៅក្នុងMVបទចម្រៀងរបស់ខ្ញុំ «យើងជាអ្នកស្រែត្រូវជឿអ្នកស្រែដូចគ្នា» សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកតា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕