កំពង់ធំ៖ បុរសម្នាក់លែងលះប្រពន្ធជិតមួយឆ្នាំទៅហើយ ដោយសារតែចំណងស្នេហានៅមាន អារម្មណ៍នឹកកូនដែលជាឈាមរបស់ខ្លួន ក៏សុំឳពុកម្ដា ទៅជួបប្រពន្ធកូនដែលបានចែកផ្លូវគ្នានោះ តែឳពុកជនរងគ្រោះបានហាមឃាត ខ្លាចក្រែគេធ្វើបានកូន ព្រោះប្រពន្ធជនរងគ្រោះខាងលើមានប្ដីថ្មីទៀតទៅហើយ ដោយសេចក្ដីតូចចិត្ត បុរសរងគ្រោះបានដើរចូលព្រៃស្ងាត់ធ្វើអត្តឃា.តខ្លួនឯងដោយចងក រហូតមកដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ទើបសមត្ថកិច្ចបានប្រទះឃើញសាកសពនៅតំបន់ត្រពាំងសាំក្រៃ (ខាងកើតភូមិគគីរ) ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ចំងាយប្រហែល ៣០០០ម ក្នុសសភាពស្អុយរលួយ។
បុរសដែលស្លាប់ខាងលើមានឈ្មោះ ភឿន ភីន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែនៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក តាមការកោលស់វិច្ឆ័យរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា សពពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន។
ក្រោយកើតហេតុ គ្រួសារបានយកស.ពមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕