
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានស្ដីពីករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ចំនួន០៣នាក់។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយទាំង០៣នាក់៖
១ បុរសជនជាតិខ្មែរ អាយុ២១ឆ្នាំ អាស័យដ្ឋាននៅភូមិកំពង់អំពិល,ឃុំបុរីជលសា,ស្រុកបុរីជលសា,ខេត្តតាកែវ
២ បុរសជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ,ឃុំច្រាំងចំរេះ២,ខណ្ឌឫស្សីកែវ,រាជធានីភ្នំពេញ
៣ បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់អំពិល,ឃុំបុរីជលសា,ស្រុកបុរីជលសា,ខេត្តតាកែវ។
បុរសទាំងបីនាក់នេះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន១៧១នាក់(ស្ត្រី៤២នាក់និងបុរស១២៩នាក់)ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន១៣៦នាក់(ស្រី៣៩នាក់និងបុរស៩៧នាក់) ខណៈអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន៣៣នាក់និង អ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាដែលជនជាតិអាមេរិក០២នាក់៕