(មានវីដេអូ) ទស្សនាពីសកម្មភាពស្រ្តីខ្មែរ សញ្ជាតិអាមេរិកាំងម្នាក់លួចលិខិតឆ្លងដែន ហើយរត់គេចខ្លួនបាត់…

(ភ្នំពេញ)៖ ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ដែលមានឈ្មោះ រ៉ូស វីរ៉ា បានលួចលិខិតឆ្លងដែន(ប៉ាស្ព័រ)របស់ខ្លួនដែលរក្សាទុកនៅក្នុងបន្ទប់ការិយាល័យ នៃសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញដែលជាទីកន្លែងគាត់ធ្វើចត្តាឡីស័ក បន្ទាប់ពីលួចបានហើយបានរត់គេចខ្លួនបាត់។ ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ បានចូលមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

ស្ត្រីរូបនេះជាអ្នកធ្វើដំណើរជាមួយមន្ត្រីស្ថានទូតអាមេរិកពីររូបដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។ ស្ត្រីរូបនេះត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ សូមជំរាបថានៅយប់ថ្ងៃទី១៧ ខែកក្កដា ស្ត្រីរូបនេះបានស្នាក់នៅក្នុងបន្ទប់របស់ខ្លួនធម្មតា។ ស្រាប់តែព្រឹកឡើងម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៨ ខែកក្កដា ពេលក្រុមគ្រូពេទ្យយកអាហារទៅជូនមិនឃើញទើបមានការភ្ញាក់ផ្អើលតែម្តង។ មកដល់រសៀលថ្ងៃនេះ កម្លាំងសមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកស្ត្រីរូបនេះត្រឡប់មកវិញ។ ក្រសួងសុខាភិបាលសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានឃើញស្ត្រីមានភិនភាគដូចក្នុងរូបថត សូមប្រញាប់រាយការណ៍ទៅអាជ្ញាធរក្នុងមូលដ្ឋាន៕ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ