ករណីគំរាមកំហែងថានឹងសម្លា.ប់ឪពុកចុងរបស់ខ្លួន! តែត្រូវសម្ថកិច្ចឃាត់ខ្លួនបាន

ស្រុកកណ្ដាលស្ទឹងោះ ករណីគំរាមកំហែងថានឹង​សម្លាប់​កើតហេតុ៖ ថ្ងៃទីទី០៦.០៥.២០២០
វេលាម៉ោង២១:១៥នាទី នៅចំណុចកើតហេតុ ភូមិ​ តាដោលទី៣​ ឃុំ​ អំពៅព្រៃ​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះ០១នាក់ឈ្មោះ​ ផល្លី​ ពិសី ភេទស្រី​អាយុ៣៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ តាដោលទី៣ឃុំ​ អំពៅព្រៃ​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលមុខរបរ កសិករ ។ជនសង្ស័យ០១នាក់ឈ្មោះ ខន​ ជីវៈ​​ ភេទប្រុស​អាយុ២២ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ​ តាដោលទី​៣​ ឃុំ​អំពៅព្រៃ​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖កាំបិត​ផ្គាក់​០១​ ផ្លែដែកដងឬស្សីប្រវែង​ ៧២​ សង់ទីម៉ែត្រ​។ ​

សភាពនៃរឿងហេតុ ៖នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលេី​ជនសង្ស័យ​បាន​ជេរបញ្ចោរ​ប្រមាថ​មើល​ងាយ​ជនរងគ្រោះ​ដែល​ជា​ឪពុក​ចុង​ ភ្លាម​នោះ​ជនរងគ្រោះ​បាន​សួនាំ​ ជនសង្ស័យ​ក៏បានវាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ម្តាយ​ក្មេក​ជនរងគ្រោះ​ និង​យក​កាំបិត​ផ្គាក់​មករក​កាប់​ជនរងគ្រោះ​ តែ បាន​អ្នក​ជិតខាង​ជួយឃាត់និងដកយក​កាំបិត​បាន​ បន្ទាប់​មក​ជនរងគ្រោះ​ បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​អំពៅព្រៃ​ ដេីម្បី​យក​ជនសង្ស័យ​ទៅធ្វើ​ការអប់រំ​ណែនាំ​ ក្រោយ​ពេល​ពេល​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ធ្វើ​ការអប់រំ​ណែនាំ​រួច​បានឲ្យ​ជនសង្ស័យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ពេល​ទៅដល់​ផ្ទះ​វិញ​ជនសង្ស័យ​ បាន​យក​កាំបិត​ផ្គាក់​ខាងលើ​ពី​អ្នក​ជិតខាង​វិញ​ហើយ​កាន់ដេីរទៅឈរ​មុខ​ផ្ទះ​ជនរងគ្រោះ​រួច​ស្រែក​គំរាម​ថា​ អញ​នឹង​សម្លាប់​ចោល​មួយគ្រួសារ​។ ភ្លាម​នោះ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​អំពៅព្រៃ​។

ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅ​ព្រៃបានចុះដល់ចំណុចកើតហេតុ ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋានអនុវត្តតាមនីតិវិធី។