
(ភ្នំពេញ)៖ ស្ដ្រីម្នាក់ដែលយកកាំ.បិ.ត.វះ.មុ.ខ.ក្មេងស្រីអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះគ្នានោះនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីប.ទ.ទា.រុ.ណ.ក.ម្ម.និង.អំពើ.ឃោរ.ឃៅ.រួចបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។
យោងតាមមាត្រា២១១នៃក្រមព្រហ្ម.ទ.ណ្ឌ.ឃើញថាស្ត្រីរូបនេះត្រូវប្រឈមនឹងការជាប់ពន្ធ.នា.គារពី១០ឆ្នាំទៅ២០ឆ្នាំបើសិនជាតុលាការរកឃើញថាមានពិរុទ្ធ.ភាពដួចការចោទប្រកាន់នេះមែន។ គួរបញ្ជាក់ថា ស្រ្តីរូបនេះមានឈ្មោះ(លីវ ប៊ុនធឿន)អាយុ៤៣ឆ្នាំមានទីលំនៅផ្ទះលេខ៦,ផ្លូវលេខ២៦,បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ,សង្កាត់សំរោងក្រោម ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យបញ្ជូនមកតុលាការនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមច្បាប់៕