
(ខេត្តបន្ទាយមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចេញមកប្រតិកម្មបដិសេធទាំងស្រុងចំពោះគណនីFacebookមួយដែលបានCommentក្នុងការLiveក្នុងគណនីផេក(Pheng Vannak News)ដែលបានសរសេរលើកឡើងយ៉ាងដូច្នេះថា«ប៉ូលីសបន្ទាយមានជ័យសុទ្ធតែពួកចោរចិញ្ចឹម»។
ចំពោះការ Comment លើកឡើងបែបនេះអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មិនអាចទទួលយកបាននូវពាក្យខំមិនរបស់អាខោនហ្វេសបុកដែលមានឈ្មោះ(Leaphea Sok)នេះបានទេ(ប៉ូលីសបន្ទាយមានជ័យសុទ្ធតែពួកចោរចិញ្ចឹម) សូមប្អូនស្រីចេញមុខមកបកស្រាយអោយច្បាស់ បេីមិនដូច្នេះទេប្អូនត្រូវទទួលខុសត្រូវចំពោះច្បាប់៕