
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្ម.ទ.ណ្ឌក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការបង្ក្រាបករណីជនជាតិចិន ចាប់.ជំរិតជនជាតិចិនដូចគ្នាមួយករណីស្ថិតក្នុងផ្ទះលេខ៣២២,ផ្លូវ៩៥៦,ភូមិតាងូវ,សង្កាត់និរោធន៍,ខណ្ឌច្បារអំពៅ,រាជធានីភ្នំពេញ។
ជាលទ្ឋផល៖ ចាប់ឃាត់ខ្លួនជ.ន.ស.ង្ស័.យចំនួន១១នាក់និងរំដោះជ.ន.រ.ង.គ្រោះម្នាក់ដែលត្រូវបានក្រុមជ.ន.ស.ង្ស័.យដាក់ខ្នោះ.វា.យ.ធ្វើបាប ដើម្បីជំរិតទារប្រាក់ប៉ុន្ដែគេមិនទាន់ដឹងថាចំនួនទឹកប្រាក់ប៉ុន្មាននោះទេ។
សមត្ថកិច្ចក៏ដកហូតសំភារៈវត្ថុតាងរួមមាន៖ដំបងឆក់ចំនួន២ដើម,ខ្នោះដៃមួយ,ទូរស័ព្ទ១៧គ្រឿងព្រមទាំងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នក្រុមជ.នសង្ស័យទាំងនោះត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌមហាផ្ទៃ ដើម្បីធ្វើការសួរនាំនិងចាត់ការបន្ដតាមនីតិវិធី៕