
មហាជនជាច្រើនពិតជាខ្លោចចិត្តចំពោះក្មេងស្រីនិងប្រតិកម្មយ៉ាងខ្លាំងទៅលើស្រ្តីចិត្តតិរច្ឆានដែលយក.កាំ.បិ.តអារលេីផ្ទៃ.មុខក្មេងស្រីអាយុ៥ឆ្នាំព្រោះតែសងសឹកអោយកូនប្រុសរបស់ខ្លួននោះ ក្មេងស្រី.រ.ង.គ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យដោយក្រុមគ្រូពេទ្យដេរជាង១០០ថ្នេរហើយស្រ្តីដៃ.ដល់ត្រូវបានសមត្ថកិច្ចចាប់.ខ្លួនរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។ ប៉ុន្តែមានរឿងមួយទៀតដែលអ្នកនាង ទ្រី ដាណា បានទៅសួរសុខទុក្ខហើយបានដឹងនោះគឺក្មេងស្រីមានការភ័យខ្លាចចង់ទៅផ្ទះវិញអោបដៃម្តាយគាត់ជាប់រហូតនិងចង់បានតុក្កតាថែម។
អ្នកនាង ទ្រី ដាណា បានសរសេររៀបរាប់យ៉ាងក្ដុកក្ដុលថា៖ «ខ្ញុំបានត្រឹមផ្ដល់កម្លាំងចិត្តដល់គាត់និងម្ដាយឪពុកគាត់😥ដឹងថាក្មួយស្រីឈឺចាប់តែឪពុកម្ដាយលើសពីឈឺចាប់ទៀត ខ្ញុំជាម្ដាយម្នាក់ខ្ញុំយល់ខ្លោចចិត្ត😢😢សួរក្មួយស្រីថាចង់បានអីលួងគាត់កុំឱ្យយំគាត់ថាចង់បានតុក្កតាថែមគ្នាទើបអាយុ ៥ឆ្នាំ។ ឈឺខ្លាំងភ្នែកមិនទាន់មើលឃើញចេះតែភ័យចង់ទៅផ្ទះវិញឱបដៃម្ដាយគាត់ជាប់រហូត។ ឪពុកម្ដាយគ្រប់រូបសុទ្ធតែស្រលាញ់កូនមិនដែលបង្រៀនកូនឱ្យក្លាយជាសត្រូវជាមួយអ្នកណាទេតែពេលខ្លះក្មេងនៅតូចមិនទាន់ចេះគិតមិនទាន់យល់ឬឈ្លោះគ្នា ឪពុកម្ដាយសងខាងគួរទប់កំហឹងរកដំណោះស្រាយកុំឱ្យមានវិប្បដិសារី ស្ដាយក្រោយ🙏🙏»៕ រូបភាព៖ អ្នកនាង ទ្រី ដាណា