Update បញ្ជូនខ្លួនស្រ្តីដៃឆៅទៅតុលាការហើយ ខណៈក្រុមគ្រួសារក្មេងស្រីទាមទារសំណងទឹកប្រាក់ចំនួន…

(ភ្នំពេញ)៖ យោងតាមនគរបាលផ្នែកព្រហ្ម.ទណ្ឌនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យបានប្រាប់ឲ្យដឹងនាវេលារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះថាបានធ្វើការសាកសួរនិងកសាងសំណុំរឿងលើ.ស្រ្តី.ជ.ន.ដៃដល់ដែលបានយកកាំ.បិ.តអារ.មុ.ខក្មេង.ស្រីម្នាក់បណ្ដាលឲ្យរ.ង.រ.បួ.ស.ធ្ង.ន់.ធ្ងរនោះរួចរាល់អស់ហើយនិងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ។ ចំណែកឯក្រុមគ្រួសារក្មេង.ស្រីរ.ង.គ្រោះ.ឯណោះវិញបានទាមទារនៅក្នុងពាក្យបណ្ដឹងទាមទារសំណងពីជ.ន.ដៃដល់នូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារព្រមទាំងស្នើរសុំឲ្យចាត់ការតាមច្បាប់ដោយគ្មានការលើកលែងឡើយ។

សូមបញ្ជាក់ផងដែរថា ស្រ្តី.ដៃដល់ខាងលើឈ្មោះ(លីវ ប៊ុនធឿន)អាយុ៤៣ឆ្នាំមានប្ដីជាមន្រ្តីយោធានិងមានទីលំនៅផ្ទះលេខ៦ផ្លូវលេខ២៦បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ,សង្កាត់សំរោងក្រោម។ ស្រ្តីរូបនេះក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោមនិងនគរបាលប៉ុស្តិ៍កាកាបទី២ធ្វើការចាប់ខ្លួនភ្លាម ក្រោយពេលធ្វើសកម្មភាពយក.កាំ.បិ.តអារ.មុ.ខក្មេងស្រីម្នាក់ឈ្មោះ(ឡាស់ម៉ាវី លីយ៉ា)អាយុ៥ឆ្នាំ,មានទីលំនៅផ្ទះលេខ១៨ផ្លូវលេខ២០,បុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ,សង្កាត់សំរោងក្រោម បណ្ដាលឲ្យ.រ.ង.រ.បួ.ស.ផ្ទៃ.មុខ ច្រចុះ ក និងដៃ។ ទង្វើនេះត្រូវបានមហាជនថ្កោលទោសយ៉ាងខ្លាំងនិងសូមឲ្យដាក់ទោសស្រ្តីនេះឲ្យខ្លាំងក្លាសមទៅនិងអំពើព្រៃ.ផ្សៃរបស់គាត់៕