កម្លាំងសមត្ថកិច្ចឆ្មក់ចូលកន្លែងឡើងឋានសួគ៏ ឃាត់ខ្លួនមនុស្សប្រុសស្រី ៣១នាក់ និងសម្ភារៈសេវា ផ្លូវ ភេ ទមួយចំនួនធំ

(ក្រុងព្រះសីហនុ)៖ ដំណឹងបន្ថែម លោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុអោយដឹងថា នៅមុនពាក់កណ្តាលអាធ្រាត្រយប់ថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនហេងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំង.ការជួញ.ដូរមនុស្សនិងការពារអនីតិ.ជន ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឆ្មក់ចូលធ្វើប្រតិបត្តិការបង្រ្កាបទីតាំងអាជីវកម្មបនពេ.ស្យា.ចារ(អាជីកម្មផ្លូវ.ភេ.ទ)ខុសច្បាប់ចំនួន០៣ទីតាំង

ស្ថិតនៅផ្ទះសំណាក់ យីហោ យិងប៊ិន ពូអៀក អ៊ីចាន់ ស្ថិតក្នុងក្រុម៣ភូមិ១,សង្កាត់លេខ២,ក្រុងព្រះសីហនុ(ភ្នំខៀវ)ឃាត់ខ្លួនជនពាក់ពន្ធ័ ក្នុងករណីនេះចំនួន៣១នាក់(ប្រុស១៦នាក់និងស្រី១៥នាក់)ក្នុងនោះមានជនជាតិចិន ជនជាតិវៀតណាមនិងជនជាតិរុស្សី ព្រមទាំងដកហូតបានសម្ភារៈ វត្ថុតាងសម្រាប់បម្រើសេវា.ផ្លូវ.ភេ.ទមួយចំនួនធំ។ បច្ចុប្បន្នជនពាក់ពន្ធ័ទាំង៣១នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរក្រុងព្រះសីហនុ ដើម្បីសាកសួរនិងចាត់ការទៅតាមផ្លូវច្បាប់៕ ប្រភព៖ Huy Bunleng News