(មានវីដេអូ) ហួសចិត្ត ! ជាបងប្អូនគ្នាសោះ ឈ្លោះគ្នាតិចតួច ដាំ​បង្គោល​បិទផ្លូវ បើហ៊ានដក ១​ដើម ​១​ម៉ឺន​ដុល្លារ…

(ខេត្តព្រៃវែង)៖ កាលពីពេលថ្មីៗនេះមានរឿងដ៍ហួសចិត្តមួយដែលនឹកស្មានមិនដល់បានកើតឡើងក្នុងភូមិព្រែកចង្ក្រានក្រោម,ឃុំព្រែកចង្ក្រានក្រោម ស្រុកស៊ីធរកណ្ដាល,ខេត្តព្រៃវែង ដោយបងប្អូនជីដូនមួយនឹងគ្នាពីរគ្រួសារ ខណៈមិនត្រូវគ្នាគឺភាគីជាបងជីដូនមួយបានធ្វើការបិទផ្លូវដោយមិនអាចធ្វើឲ្យភាគីជាប្អូនជីដូនមួយធ្វើដំណើរបាននោះទេ។

យោងតាមរយៈវីដេអូឃ្លីបជាច្រើនត្រូវបានបង្ហោះនៅក្នុងបណ្ដាញសង្គម Facebook ឲ្យដឹងថា៖ ផ្លូវទទឹង១០ម៉ែត្រ និងបណ្ដាយជាង៧ម៉ែត្រមួយកន្លែង ត្រូវបានភាគីជាបងជីដូនមួយធ្វើការបោះបង្គោលបិទផ្លូវដោយមិនឲ្យភាគីជាប្អូនជីដូនមួយធ្វើដំណើរបាននោះទេដោយឡែកខណៈកំពុងបោះបង្គោលដើម្បីបិទផ្លូវនោះ ភាគីជាបងជីដូនមួយនោះបានស្រែកព្រមានថា បើនរណាហ៊ានដកបង្គោលមួយស្មើនឹង១ម៉ឺនដុល្លារ។

បើតាមប្រភពពីប្អូនជីដូនមួយបានឲ្យដឹងថា គាត់នឹងភាគីម្ខាងទៀតត្រូវជាបងប្អូនជីដូនមួយនឹងគ្នាដោយឪពុកម្ដាយជាបងប្អូនបង្កើតហើយផ្លូវនេះអាចធ្វើដំណើរបានតាំងពីម្ដាយគាត់នៅរស់មកម៉្លេះ ប៉ុន្តែរហូតដល់ពេលឪពុកម្ដាយជាបងប្អូនបង្កើតបាន.ស្លា.ប់.អស់ទៅ កូនៗដែលនៅរស់បែរជាមិនត្រូវគ្នាទៅវិញ រហូតដល់ថ្នាក់ភាគីជាបងជីដូនមួយធ្វើការបិទផ្លូវមិនឲ្យភាគីជាប្អូនជីដូនមួយធ្វើដំណើរបែបនេះតែម្ដង៕ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ