រថយន្តកុងតឺន័រ បើកលឿន ក្រទ្បាប់ផ្ងារជើង ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ អស់ចំនួន 3ខ្នង និងហាងលក់ស្រាក្រឡុកមួយ…

(ភ្នំពេញ)៖ កាលពីយប់ទៀបភ្លឺ ថ្ងែទី១៥ ខែកក្ដដា ឆ្នាំ២០២០ វេលាម៉ោង ២ៈ០០នាទី មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏មួយ ស្ថិតនៅតាមដងផ្លូវវេងស្រេង សង្កាត់ចោមចៅ2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយរថយន្តកុងតឺន័រ បើកបរលឿន បានក្រទ្បាប់ហើយជ្រុលទៅបុកផ្ទះ របស់បងប្អូនប្រជាពលរដ្ឋអស់ចំនួន 3ខ្នង ផ្ទះដូរលុយ វីញ.លីហួរ.អុីម៉ាន់នី.ទ្រូម៉ាន់នី និងហាងលក់ស្រាក្រឡុក ទ្បើងរត់ជាន់ជើងគ្នា ចំណែកឯម្ខាស់រថយន្តបើកទ្វារត់បាត់ក៏ទុករថយន្តចោល។ ចំពោះមូលហេតុ ដែលបណ្ដាលអោយរថយន្តធន់យក្ស ក្រទ្បាប់ផ្ងារជើងដូចនេះ នៅមិនទាន់ដឹងច្សាស់នៅឡើយទេ៕ ប្រភព «San Prum»