បែកធ្លាយ ទំនាក់ទំនងរវាង តារាចម្រៀង វីរៈ និច្ច និងលោក ព្រាប សុវិត្ថ ដែលអ្នកគាំទ្រ មិនដែលដឹងពីមុនមក…

តារាចម្រៀងស្រីដែលផ្ទុះបទផ្ទួនៗគ្នា ប្រចាំផលិតកម្មសាន់ដេគឺកញ្ញា វីរៈ និច្ច ហាក់បាននឹងកំពុងទាញយកប្រជាប្រិយភាពយ៉ាងឆាប់រហ័ស បន្ទាប់ពីបានបង្ហាញនៅស្នាដៃចម្រៀងពីរោះៗជាច្រើន ទាំងចម្រៀងទោល និងចម្រៀងបកស្រាយរួមជាមួយកំពូលតារាចម្រៀងរៀមច្បងដ៏ទៃទៀត។ ហើយបើនិយាយអំពីរូបសម្រស់វិញ

កញ្ញា វីរៈ និច្ច មានមុខមាត់ស្រស់ស្អាត និងមានរាងខ្ពស់ ជាមួយជើង និងដងខ្លួនដ៏ស្រឡូន ធ្វើឲ្យគ្រប់គ្នាបានឃើញហើយ ប្រាកដជាលាន់មាត់សរសើរមិនខានឡើយ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺកាលពីពេលថ្មីៗនេះ អ្នកគាំទ្របានបង្ហាះរូបថតមួយសន្លឹករបស់កញ្ញា វីរៈ និច្ច កាលពីនៅក្មេង ដែលឈរក្បែរកំពូលតារាចម្រៀង លោកព្រាប សុវត្តិ ហើយកញ្ញាពេលនោះ គឺមានមុខមាត់គួរឲ្យស្រលាញ់ណាស់។ ជាមួយគ្នានោះដែរ មហាជនបាននាំគ្នាសរសើរថា កញ្ញាវីរៈ និច្ច គឺជាអ្នកគាំទ្រ របស់ លោកព្រាប សុវត្តិ តាំងតែពីក្មេង ហើយកញ្ញាប្រហែលជាស្រលាញ់វិស័យសិល្បៈនេះតាំងពីតូចមកម្ល៉េះ៕