
ខេត្តកំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី 6 ខែមីនាឆ្នាំ 2020 នេះ ស្រ្តីឈ្មោះ កុយ ស៊ីណៃ អាយុ៥៨ឆ្នាំ រស់នៅភូមិមានជ័យ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ បាននិយាយអោយក្រុមអ្នកយកព័តមានដឹងថា៖ កាលពី៤០ឆ្នាំមុនគាត់បានយកក្មួយស្រីបង្កើតម្នាក់ឈ្មោះ វុន ស៊ីណា មកចិញ្ចឹមតាំងពីនាងអាយុ១ឆ្នាំកន្លះរហូតដល់អាយុ១៥ឆ្នាំតែមិនបានចុះឈ្មោះក្នុងសៀវភៅគ្រួសារឡើយ និងក្រោយមកប្រលង ឌីសប្លូមធ្លាក់ក្នុងនោះនាងអាយុប្រមាណ១៥ឆ្នាំ នាងក៍បានរត់ទៅនៅជាមួយឪពុកម្តាយបង្កើតរបស់នាងវិញ។ដោយឡែកនៅក្នុងរយះពេលដែរគាត់ចិញ្ចឹមបីបាច់ថែរក្សាអោយរៀនសូត្រគាត់បានសន្យាជាមួយនាងថា បើនាងរស់នៅជា មួយគាត់រហូត និងជួយថែ
ទាំរូបគាត់ដល់គាត់ចាស់ គឺគាត់និងចែកដីមួយដុំដែលមានទទឹង១៥ម៉ែត្រ បណ្តោយ៣០មែត្រ នៅក្រោយផ្ទះអោយនាង។ លុះពេលនាងចេញទៅនៅជាមួយម្តាយវិញ គិតមកដល់ពេលនេះមានរយះពេលជាង២០ឆ្នាំទៅហើយ ដោយនាងមិនបានជួយផ្គត់ផ្គង់ជួយចិញ្ចឹមគាត់ទាល់តែសោះបែរជាមកប្តឹងងទាមទារយកដីដែរគាត់បានសន្យាអោយនាងកាលពីជាង៣០ឆ្នាំមុនទៅវិញ។
ស្រ្តីឈ្មោះ កុយ ស៊ីណៃ បានបញ្ជាក់ទៀតថា៖ ក្រោយពេលនាងចេញពីគាត់ទៅរស់នៅជាមួយឪពុកម្តាយនាងវិញ គឺរូបគាត់ក៍មានប្តីនិងងមានកូនស្រីម្នាក់ផងដែរ ហើយក៍ចែកដីនោះអោយកូនស្រីរបស់គាត់ឈ្មោះ ខាន់ វណ្ណា ពេលនេះ
នាងអាយុ២៨ឆ្នាំរួចទៅហើយ ដោយមានទាំងលិខិតផ្ទេរសិទ្ធកាន់កាប់ដីធ្លីអោយកូនស្រីគាត់ដែលមានការចុះហត្ថលេខាទទួលស្គាល់ដោយលោកមេភូមិនិងមេឃុំទៀតផង។ ដូច្នេះគាត់មិនអាចចែកដីដែរគាត់សន្យានោះអោយទៅក្មួយស្រីដែលប្តឹងទាមទារនោះបានទេ។ មិនតែប៉ុណ្ណោះពេលក្មួយស្រីគាត់ឈ្មោះ វុន ស៊ីណា ដែលពេលនេះនាងរស់នៅក្រុងភ្នំពេញបាន ដាក់បណ្តឹងទៅសាលាឃុំ បែរជាលោក យឹន យ៉ុន មេឃុំគោកបន្ទាយ បានចេញលិខិតហាមឃាត់មិនអោយភាគីទាំង២ប៉ះពាល់លើដីទំនាស់ ដែលមានទំហំតែ១៥ម៉ែត្រគុណ៣០ម៉ែត្រនោះ បែរជាហាមឃាត់លើដីទំហំ៣០ម៉ែត្រគុណនិង៥០ម៉ែត្រធំជាងដីទំនាស់ទៀតទៅវិញ។
ដោយឡែករឿងអយុត្តិធម៌មួយទៀតគឺថ្មីនេះ ស្ត្រីឈ្មោះ កុយស៊ីណៃ បានហៅលោកមេភូមិមានជ័យឈ្មោះ អូង អត
មកវាស់ដីភូមិបោះរបងព្រុំខាងត្បូង បែរជាលោកមេភូមិវាស់កាត់ដីភូមិគាត់អស់ទទឹង២ម៉ែត្រអោយទៅអ្នករស់ជាប់ព្រុំគាត់ប្តីឈ្មោះសុខ ប្រពន្ធឈ្មោះ លីស ទៅទៀត ដែលរឿងនេះគាត់មិនសុខចិត្តផង តែលោកមេភូមិនៅតែអោយភាគីជាប់ព្រុំខាង
ត្បូងផ្ទះគាត់នោះ បោះបង្គោលរបងជាប់ព្រុំរួចទៅហើយទាំងគាត់មិនឯកភាពទៀតផង ។ ដូច្នេះរឿងទាំង២ករណីខាងលើ នេះស្ត្រីឈ្មោះ កុយ ស៊ីណៃ និងកូនចៅសូមសំណូមពរដល់សមត្ថកិច្ចពាក់ពន្ធ័មេត្តាជួយផ្តល់យុត្តិធម៌ជូនក្រុមគ្រួសារគាត់ផង។
ទាក់ទងនិងរឿងនេះ នៅរសៀលថ្ងៃទី០៦ ខែឧសភានេះ លោក យឹម យ៉ុន មេឃុំគោកបន្ទាយបានឆ្លើយប្រាប់ក្រុមអ្នកយកព័ត៌មានយើងថា រឿងនេះលោកបានសម្រួលភាគីទាំង២ហើយតែពួកគេមិនស្រុះស្រួលគ្នាទេ ដូច្នេះលោកមេឃុំបានបញ្ជូនរឿងនេះទៅសាលាស្រុករលាប្អៀររួចហើយ បើចង់ដឹងច្បាស់សូមសួរទៅសាលាស្រុកចុះ ។ ដោយឡែក លោកមេភូមិមានជ័យ ឈ្មោះអូង អត និងលោកស្រី វុន ស៊ីណា ជាដើមបណ្តឹងក្នុងរឿងខាងលើនេះ អ្នកយកព័ត៌មានយើងនៅរសៀុំលថ្ងៃទី០៦ខែឧសភានេះ មិនអាចសុំការបំភ្លឺបានទេ ដោយរកលេខទូរសព្ទ័ទាក់ទងសួរនាំមិនបាន តែយើងនិងរង់ចាំការបកស្រាយពេលក្រោយតាមវិជ្ជាជីវ៖នៅពេលលោកមេភូមិ និងលោកស្រី វុន ស៊ីណា ចង់បំភ្លឺជុំវិញរឿងខាងលើនេះ៕ដោយ ស, ស