
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៩នាក់ថ្មីបន្ថែមទៀតដែលជាករណីនាំចូលពីប្រទេសអារ៉ាប៊ីសាអូឌីត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកទើបរកឃើញកើតមានជំងឺកូវីដ១៩នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។ អ្នកជំងឺទាំង៩នាក់នេះ ត្រូវបានពិនិត្យរកឃើញជំងឺកូវីដ១៩ កាលពីថ្ងៃទី១៣ ខែកក្កដាម្សិលមិញ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
អ្នកជំងឺទាំង៩នាក់នេះរួមមាន៖
– បុរសជានជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១,សង្កាត់ច្រាំងចំរះ,ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
– បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់ត្រឡាច,ឃុំកំពង់ត្រឡាច,ស្រុកកំពង់ត្រឡាច,ខេត្តកំពង់ឆ្នាំង
– បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិទួលទោក,ឃុំកំពង់ហ្លួង,ស្រុកពញ្ញាឮ,ខេត្តកណ្ដាល
– បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ពពេល,ឃុំគរ,ស្រុកត្បូងឃ្មុំ,ខេត្តត្បូងឃ្មុំ
– បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិសោយ១,ឃុំប៊ុស១,ស្រុកក្រូចឆ្មារ,ខេត្តត្បូងឃ្មុំ
– បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៦,ឃុំរការខ្នុរ,ស្រុកក្រូចឆ្មារ,ខេត្តត្បូងឃ្មុំ
– បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្វាយឃ្លាំង,ឃុំទីភក្រូចឆ្មាររ,ខេត្តត្បូងឃ្មុំ
– បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិទួលសម្បត្តិ,ឃុំថ្មីសំដុះស្ត្រីចក្រថ្នាក់ខេត្តត្បូងឃ្មុំ។
– បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិវិហារសម្បូរ,ឃុំរកាពប្រាំ,ស្រុកត្បូងឃ្មុំ,ខេត្តត្បូងឃ្មុំ
ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសទាំង០៩នាក់ខាងលើជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី និងបានបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ីមកដល់កម្ពុជានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧៖២៥នាទីល្ងាច។ វត្ថុសំណាកលើកទីពីររបស់ពួកគាត់ដែលបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺទាំង០៩នាក់ខាងលើនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕