អាសូរណាស់ ! បាត់កូនតូចរកមិនឃើញ ស្រាប់តែឃើញដាំក្បាលច្រមុជនៅក្នុងធុងទឹក ស្លា ប់

(ខេត្តកណ្តាល)៖ ក្មេងតូចម្នាក់បាន.ស្លា.ប់.បាត់បង់ជីវិតគួរឲ្យអាសូរ ដោយសារល.ង់ទឹកធុងនៅក្នុងបង្គន់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិអន្លង់,ឃុំព្រែកតាមាក់,ស្រុកខ្សាច់កណ្តាល,ខេត្តកណ្ដាល។ នាងតូចមានឈ្មោះ(ស៊ីថា នីកា)ភេទស្រី,អាយុ១ឆ្នាំ៨ខែ,មានឪពុកឈ្មោះ(ជួប ស៊ីថា)អាយុ២៥ឆ្នាំនិងម្តាយឈ្មោះ(ចិន្តា ចន្ទី)អាយុ២៤ឆ្នាំ,ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើត.ហេតុខាងលើ។

យោងតាមប្រភពបានឲ្យដឹងថា មុនពេលកើត.ហេតុឈ្មោះ(ចិន្តា ចន្ទី)ភេទស្រី ជាម្តាយរបស់នាងតូចកំពុងតែមើលកូនតូចនៅក្នុងផ្ទះស្រាប់តែនាងតូចបានចេញមករត់លេងខាងក្រៅផ្ទះដូចសព្វដងដោយនៅជិតនោះសុទ្ធតែផ្ទះបងប្អូន។ រហូតដល់វេលាម៉ោង០៦និង០០នាទីល្ងាចដោយមិនឃើញបងប្អូនក៏នាំគ្នាដើររកហើយឈ្មោះ(ជ័យ ស្រីអូន)ជាបងប្អូនជីដូនមួយដែលមានផ្ទះជាប់គ្នាចំហៀងខាងកើត បានទៅមើលក្នុងបន្ទប់ទឹករបស់ខ្លួនក៏ស្រាប់តែឃើញនាងតូចនៅក្នុងធុងដាក់ទឹកក្នុងបង្គន់ច្រមុជក្បាលបាស់ជើងឡើងលើហើយបានស្រង់មកធ្វើចលនានិងយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល

តែនាងតូចបាន.ស្លា.ប់.បាត់បង់ជីវិតទៅហើយរួចរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ បន្ទាប់មកផ្នែកជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍,ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារធ្វើការពិនិត្យសាក.ស.ព.ដោយហ្មត់ចត់ឃើញថាសាក.ស.ព.មានសភាពពោះតឹងមានទឹកហូរចេញតាមមាត់និងច្រមុះក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។ តាមការសន្និដ្ឋានបញ្ជាក់ថា នាងតូចបាន.ស្លា.ប់.បាត់បង់ជីវិត ដោយសារល.ង់ទឹកប្រាកដមែន ក្រោយពេលពិនិត្យរួចបានប្រគល់សាក.ស.ពនាងតូចឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕