
(ភ្នំពេញ)៖ បើយោងតាមលិខិតស្នើសុំមួយរបស់ឯកឧត្តម អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុគោរពផ្ញើជូនទៅកាន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយស្នើសុំកំណត់យកថ្ងៃឈប់សម្រាកជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ខាងមុខ។
ក្នុងលិខិតដដែលនេះបានអោយដឹងទៀតថា ការស្នើសុំបែបនេះបន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកំណត់ថ្ងៃឈប់សម្រាកជំនួស ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងការសម្រួលវិធានការ ចេញ-ចូលប្រទេសកម្ពុជា ដល់វិនិយោគិន-ធុរជនបរទេស កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ។