
(ភ្នំពេញ)៖ វង្ស ណយ ជាកីឡាករប្រដាល់មួយរូបដែលមានប្រិយមិត្តជាច្រើនបានស្គាល់ហើយក៍ជាកីឡាករប្រដាល់ដែលមានឈ្មោះបោះសម្លេងល្បីល្បាញមួយរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ប៉ុន្តែគួរឲ្យសោកស្ដាយចាប់ពីពេលនេះតទៅ ប្រិយមិត្តនឹងលែងបានឃើញគាត់ឡើងប្រយុទ្ធនៅលើសង្វៀនទៀតហើយ ដោយសារតែគាត់បានលាឈប់ពីអាជីពកីឡាករប្រដាល់ហើយ។
បើយោងតាមការបង្ហោះរបស់កីឡាករ វង្ស ណយ បានសរសេររៀបរាប់នៅលើបណ្ដាញសង្គម Facebook របស់លោកនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖ «ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន ខ្ញុំវៃយូរណាស់ហើយ ល្បីតែឈ្មោះគ្មានសល់អីទេពេលនេះខ្ញុំអស់កម្លាំងវ៉ៃទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វៃនៅពេលនេះ ព្រោះខ្លាចពិការខានបានរកស៊ីចិញ្ចឹមកូន។ បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ ជួយគាំទ្រងៀតក្របីខ្ញុំផងបងប្អូន»៕