សូមប្រុងប្រយ័ត្នផង! វិធីបោកប្រាស់តាមទូរ ATM ដែលមិនធ្លាប់មានពីមុន ដោយបង្កប់ឧបករណ៍ចម្លងទិន្នន័យកាត និងកាមេរ៉ាលួចថតលេខសម្ងាត់…(វីដេអូ)

សព្វថ្ងៃនេះ បច្ចេកវិជ្ជាមានការរីកចម្រើនខ្លាំង ធ្វើឱ្យការរស់នៅមានភាពងាយស្រួល ដូចជាការទុកដាក់លុយកាក់ ដែលបានមកពីការខិតខំប្រឹងប្រែងធ្វើការរកស៊ី មិនចាំបាច់ទុកនៅផ្ទះ ឬទុកតាមខ្លួនច្រើននាំពិបាកនោះទេ ដោយយើងអាចយកទៅទុក នៅក្នុងធនាគារ ហើយយើងអាចដកវាមកប្រើប្រាស់បានតាមរយៈទូដកលុយ (ATM)។

យ៉ាងណាមិញ ការដកលុយតាមរយៈទូរ ATM ក៏អាចមានគ្រោះថ្នាក់បានដែរ ដោយសារតែមានជនខិលខូចមួយចំនួន បានលួចបង្កប់ឧបករណ៍ដើម្បីចម្លងទិន្នន័យ និងលួចថតលេខកូដសំងាត់។

ជាក់ស្ដែងគណនេយ្យហ្វេសប៊ុក «San Prum» បានបង្ហោះវីដេអូមួយ អំពីការលួចបង្គប់ឧបករណ៍សម្រាប់ថតចម្លងទិន្នន័យ និងកាមេរ៉ាសម្រាប់លួចថតលេខសម្ងាត់ របស់កាត ATM ដោយគណនីហ្វេសប៊ុកខាងលើនេះបានសរសេររៀបរាប់ឲ្យដឹងថា «វិធីបោកប្រាស់តាមទូរATMដែលមិនធ្លាប់មានពីមុន ពេលបងប្អូនទៅដាក់ឬដកទឹកប្រាក់សូមប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីកុំអោយលុយដែលយើងខំរករាប់ឆ្នាំបាត់បង់តែមួយពព្រិចភ្នែក។
បើបងប្អូនបានឃើញហើយសូមជួយចែករំលែកវីដេអូនេះបន្តផង សូមអរគុណ»៕ ប្រភព «San Prum» (សូមទស្សនាវីដេអូខាងក្រោម)៖