ក្ដៅៗ ! ព្រឹកនេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត…

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន១៥នាក់ថ្មីទៀត ជាករណីនាំចូលពីអារ៉ាប់។ ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា អ្នកឆ្លងថ្មីទាំង១៥នាក់នេះរួមមាន៖
– បុរសជានជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិថ្មី,ឃុំពពេល,ស្រុកពញាក្រែក,ខេត្តត្បូងឃ្មុំ
– បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ,ឃុំក្រាំងចំរេ២,ខណ្ឌឫស្សីកែវ,រាជធានីភ្នំពេញ
– បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ្លាំងស្បែកឃុំ,កំពង់ហ្លួង,ស្រុកពញ្ញាឮ,ខេត្តកណ្ដាល
– បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ្លាំងស្បែក,ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮខេត្តកណ្ដាល
– បុរសជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់អំពិលឃុំ,បុរីជលសា,ស្រុកបុរីជលសា,ខេត្តតាកែវ
– បុរសជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់អំពិល ឃុំដារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
– បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិបាតដីក្រោមឃុំបឹងព្រួលស្រុកត្បូងឃ្មុំ,ខេត្តត្បូងឃ្មុំ

– បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិបេងថ្មី,ឃុំសេដា,ស្រុកតំបែរ,ខេត្តត្បូងឃ្មុំ
– បុរសជនជាតិ ខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់អំពិល,ឃុំបុរីជលសា,ស្រុកបុរីជលសា,ខេត្តតាកែវ
– បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិត្នោត,ឃុំពង្រ,ស្រុកឆ្លូង,ខេត្តក្រចេះ
– បុរសជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃឃុំច្រាំងចំរេ២,ខណ្ឌឫស្សីកែវ,រាជធានីភ្នំពេញ
– បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិជ្រោយមន្ត្រី,ឃុំជ្រោយមន្ត្រី,ស្រុកមុខកំពូល,ខេត្តកណ្ដាល
– បុរសជនជាតិខ្មែរអាយុ ៣៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៦,ឃុំរការខ្នុរ,ស្រុកក្រូចឆ្មារ,ខេត្តត្បូងឃ្មុំ
– បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិជើងទុង,ឃុំជើងទុង,ស្រុកត្បូងឃ្មុំ,ខេត្តត្បូងឃ្មុំ
– បុរសជនជាតិខ្មែរអាយុ ២២ឆ្នាំ មានអាស័យដ្ឋាននៅភូមិជីមាន់,ឃុំក្រែក,ស្រុកក្រែក,ខេត្តត្បូងឃ្មុំ។

ក្រសួងបន្ថែមថា បុរសទាំង១៥នាក់ខាងលើនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ីមកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧៖២៥នាទីល្ងាច។ ការវិភាគវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ និង បច្ចុប្បន្ននេះអ្នកជំងឺទាំង១៥នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។រីឯអ្នកដំណើរចំនួន ៧៩នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្តមួយក្នុងរាជធានីភ្នំពេញ។

ក្រសួងបានឱ្យដឹងថា ជើងហោះហើរនេះមានអ្នកដំណើរសរុបទាំងអស់ចំនួន៩៤នាក់(ស្រី៣នាក់និងមានបុរសជនជាតិម៉ាឡេស៊ី០១នាក់)ហើយក្នុងចំនួន ៩៤នាក់នេះមាន៨០នាក់ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី។ សូមបញ្ជាក់ថារហូតដល់ព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩សរុប១៥៦នាក់។ ក្នុងនោះ១៣៣នាក់បានព្យាបាលជាសះស្បើយហើយ២៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនិងមជ្ឈមណ្ឌលចាក់អង្រែ៕