
(ភ្នំពេញ)៖ មន្ទីរប្រឆាំងបទល្មើសគ្រឿ.ងញៀ.ននៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបំភ្លឺជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជ្រាបថា កាលពីយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០:០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿ.ងញៀ.នបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿ.ងញៀ.ន នៅចំណុចតាមផ្លូវបេតុង ខាងក្រោយភោជនីយដ្ឋានម្លិះ សង្កាត់ទន្លេបាសាក់,ខណ្ឌចំការមន,រាជធានីភ្នំពេញ។
អំឡុងពេលប្រតិបត្តិការជំនាញ មានជ.នសង្ស័.យមួយក្រុមមានគ្នា០៣នាក់ បានប្រព្រឹត្តអំ.ពើហិ.ង្សាដោយប្រើមួកសុវត្ថិភាពវា.យមកលើសមត្ថកិច្ច ខណៈនោះសមត្ថកិច្ចបានប្រើប្រាស់សិទ្ធិការពារខ្លួនទប់ទល់សភាពការណ៍ដើម្បីអនុវត្តភារកិច្ច និងឈានដល់ចា.ប់ខ្លួនជ.នសង្ស័.យ០១នាក់ ឈ្មោះ ផាត់ សុវណ្ណារ៉េត ភេទប្រុស,ឆ្នាំកំណើត១៩៩៤ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខM៧២,ផ្លូវលេខ៣០៨,សង្កាត់ទន្លេបាសាក់,ខណ្ឌចំការមន,រាជធានីភ្នំពេញ រីឯជ.នសង្ស័.យចំនួន០២នាក់ទៀតបានរត់គេ.ចខ្លួន។
យើងខ្ញុំទទួលស្គាល់ថា សកម្មភាពប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់ បានប្រើប្រាស់សិទ្ធិហួសព្រំដែននៃវិន័យរបស់កម្លាំង និងវិជ្ជាជីវៈ យើងខ្ញុំចាត់ទុកថាកិច្ចការនេះជាបទពិសោធន៍ និងបានបញ្ជូនមន្ត្រីនគរបាលចំនួន០៣រូបពាក់ព័ន្ធនឹងប្រតិបត្តិការហិង្សាខាងលើ ទៅអង្គភាពតម្រួតបទបញ្ជារដើម្បីដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជ.នសង្ស័.យខាងលើ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕