
(រតនគិរី)៖ មេឃកំពុងធ្លាក់ភ្លៀងខ្លាំងស្រាប់តែរន្ទះ.បា.ញ់.សូឡាបណ្តាលឲ្យក្មេងស្រីម្នាក់.ស្លា.ប់.និងម្នាក់ទៀតបានរងរ.បួ.ស.ធ្ង.ន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះចម្ការរបស់ឈ្មោះ(ប៊ុន ហៀង)ស្ថិតនៅក្នុងភូមិកំពុងចាម,ឃុំប៉ាកាឡាន់,ស្រុកវើនសៃ,ខេត្តរតនគិរី។ មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា៖
ក្មេងស្រី២នាក់ ១.ឈ្មោះ(ហៀង ស្រីនាង)អាយុ១៤ឆ្នាំ,ជនជាតិឡាវ,មានទីលំនៅភូមិវេីនសៃ,ឃុំវេីនសៃ ស្រុកវេីនសៃ,ខេត្តរតនគិរី(ស្លា.ប់)។ ២.ឈ្មោះ(ហៀវ សែនឌី)អាយុ១០ឆ្នាំ,ជនជាតិឡាវ,មានទីលំនៅភូមិប៉ាកាឡាន់,ឃុំប៉ាកាឡាន់,ស្រុកវេីនសៃ,ខេត្តរតនគិរី បានរងរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកបញ្ជូនយកមកមន្ទីរពេទ្យបង្អែកខេត្តដើម្បីព្យាបាល។ មន្ត្រីនគរបាលបានបន្តទៀតថាមុនពេលកើតហេតុមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងស្រាប់តែរន្ទះបាន.បា.ញ់.ផ្ទាំងសូឡាស្រូបត្រូវ.ជ.ន.រ.ង.គ្រោះកំពុងតែអង្គុយនៅក្រោមផ្ទះបណ្តាលឲ្យ.ស្លា.ប់.ម្នាក់និងម្នាក់ទៀតរ.បួ.ស.ធ្ង.ន់។ បច្ចុប្បន្នសពក្មេងស្រី.រ.ង.គ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី៕