
(ភ្នំពេញ)៖ យោងតាមសមត្ថកិច្ចបានបញ្ជាក់ថា អ្នកថ្មើរជើងទី១មានឈ្មោះកែវ វុទ្ធី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិជន្លាត់ដៃ.ឃុំរវៀង.ស្រុកសំរោង.ខេត្តតាកែវ បាន.ស្លា.ប់.នៅនឹងកន្លែង។ ចំណែកអ្នកថ្មើរជើងទី២មានឈ្មោះស៊ាង ពន្លឺ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិរាំងដែក.ឃុំគគីរធំ.ស្រុកកៀនស្វាយ.ខេត្តកណ្ដាលរងរ.បួ.សធ្ងន់។
កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងភូមិតាឡី.សង្កាត់ដង្កោ.ខណ្ឌដង្កោ.រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុ គេឃើញរថយន្ដម៉ាក DAEWOO ពណ៌លឿងគ្មានស្លាកលេខរបស់ក្រុមហ៊ុនស៊ិនទ្រី បើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានរេចង្កូតឡើងលើខឿនផ្លូវ
ទៅបុ.ករះរ៉ឺម៉កម៉ូតូ និងមនុស្សពីរនាក់បណ្ដាលឱ្យអ្នកថ្មើរជើងម្នាក់.ស្លា.ប់.ភ្លាមៗនៅកន្លែងកើតហេតុ រីឯបុរសម្នាក់ទៀតរងរបួ.សធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ រថយន្តបង្កបានរងការខូចខាតស្រាល រីឯម៉ូតូសណ្តោងរ៉ឺម៉ករងការខូចខាតយ៉ាងដំណំ ហើយអ្នកបើកបររថយន្ដបង្កបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ
រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរ៉ឺម៉ករងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ទៅឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕