
(ភ្នំពេញ)៖ កាលពីវេលាម៉ោង១២និង១០យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្មេងទំនើងមួយក្រុមដែលប្រមូលផ្ដុំគ្នានៅមុខការ៉ាស់សាំងមួយ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណៈពេលសមត្ថកិច្ចកំពុងតែល្បាតមានការសង្ស័.យបានចូលទៅសួរនាំ និងឆែកឆេរ
ឃើញដាវចំនួនប្រាំដើម និងប៉័ងតោពីរដើមទៀត ក៏ឃាត់ខ្លួនតែម្តង។ ក្មេងទំនើងមានចំនួន២៨នាក់ រួមទាំងម៉ូតូ១២គ្រឿង ដាវចំនួន៥ដើម និងកាំបិ.តប័ងតោ២ដើមទៀត ត្រូវបានសមត្ថកិច្ចប្រមូល និងឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមក្មេងទំនើង និងវត្ថុតាង សមត្ថកិច្ចបាននាំទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បី សួរនាំនិងបញ្ជូនបន្តទៅតាមនីតិវិធីនៃច្បាប់៕