អបអរសាទរ! វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ជាជំនួយរបស់ចិន នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា នាថ្ងែ…

(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិនក្នុងដំណាក់កាលទី១ នឹងត្រូវបានដឹកមកដល់ប្រទេសកម្ពុជានាចុងសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ការបញ្ជាក់របស់លោក វ៉ាង វិនធាន បានធ្វើឡើងនៅក្នុងឱកាសដែលលោក និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការពារជាតិ នៅរសៀលថ្ងៃទី៣​ ខែកុម្ភ: ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។ ពិធីនេះមានការចូលរួមពីសំណាក់,លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រសួងសុខាភិបាល។

លោក វ៉ាង វិនធាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះទោះពីប្រទេសចិន ក៏មានតម្រូវការទាក់ទងនឹងវ៉ាក់សាំងកូវីដ-១៩ ប៉ុន្តែប្រទេសចិន បានសម្រេចថានឹងផ្តល់ជូនជាបន្ទាន់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូសជាជំហ៊ានដំបូងគេ មកដល់ប្រទេសកម្ពុជា ហើយមានផែនការចុងសប្តាហ៍នេះ នឹងប្រើប្រាស់យន្តហោះពិសេសរបស់ប្រទេសចិន ដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ»។ ប្រភព៖​ Fresh News