រន្ធត់ណាស់! គ្រោះ ថ្នា ក់ ចរាចរណ៍ ម៉ូតូ២គ្រឿងព្រលះគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស…

(កំពង់ស្ពឺ)៖ នាថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុ.កម៉ូតូក្នុងទិសដៅស្របទិសគ្នា នៅលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៨៤~៨៥ ត្រង់ចំណុចភ្នំតូច ក្នុងភូមិអូរអង្គំ.ឃុំអមលាំង.ស្រុកថ្ពង.ខេត្តកំពង់ស្ពឺ។ យោងតាមប្រភពពីសមត្ថកិច្ចទទួលផែនចរាចរណ៍នៅអធិការដ្ឋាននគរបាលស្រុកថ្ពងបានឲ្យដឹងថា

ម៉ូតូជួប.គ្រោះថ្នា.ក់ចរាចរណ៌នោះមានម៉ាកដូចខាងក្រោម៖ ១-ម៉ូតូម៉ាកអ៊ិចស៊ីនទ័រ ពណ៌ក្រហមលាយស គា្មនស្លាកលេខ អ្នកបើកបរដោយឈ្មោះត្រី សៀវលី ភេទប្រុស អាយុ២២ឆ្នាំ បញ្ជាក់ (មិនពាក់មួកសុវត្តិភាពរង.រ.បួ.ស.ធ្ងន់) មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ២-ម៉ូតូម៉ាក់វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរដោយឈ្មោះទួន ចំរើន ភេទប្រុស អាយុ៤១ឆ្នាំ (បញ្ជាក់មិនពាក់មួកសុវត្តិភាពបាន.ស្លា.ប់.នៅកន្លែងកើតហេតុ)រស់នៅភូមិ-ឃុំកើតហេតុខាងលើដូចគ្នា។

យោងតាមប្រភពដ៌ដែលបានបន្តឲ្យដឹងទៀតថា ម៉ូតូម៉ាកអ៊ិចស៊ីនទ័របានបើកបរពីទិសខាងកើតទៅទិសខាងលិច បើកបរក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើគេចមិនទាន់ បានបុ.កម៉ូតូមួយគ្រឿងទៀតដែលនៅពីរមុខយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូដូលអូសពេញផ្លូវរាប់សិបម៉ែត្រ ភ្លាមៗនោះដែរជនរង.រ.បួ.ស.ធ្ងន់ត្រូវបានបញ្ជូនតាមរថយន្តសាមុយទៅមន្ទីរពេទ្យបង្អែកក្រាំងពន្ល ស្រុកឧដុង្គ។

កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងរួចយកវត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកថ្ពងដើម្បីរង់ចាំការដោះស្រាយនាពេលក្រោយ ។ ចំណែកស.ពសមត្ថកិច្ចជំនាញបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕