អាសូរណាស់! បុរសជាកម្មករជាងផ្សារដែកម្នាក់ បាន ស្លា ប់ បាត់បង់ជីវិត យ៉ាងអណោចអធ័ម ខណៈពេលឡើងផ្សារដំបូល ស្រាប់តែ…

(ព្រៃវែង)៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៩និង១៥នាទី មានការភ្ញាក់ផ្អើលបានកើតឡើងនៅចំណុចផ្ទះឈ្មោះផា ផល ភេទប្រុស អាយុ៣២ឆ្នាំ ស្ថិតនៅភូមិព្រៃស្លា.ឃុំព្រៃព្នៅ.ស្រុកពារាំង.ខេត្តព្រៃវែង។ សមត្ថកិច្ចបញ្ជាក់ថា ជនរ.ងគ្រោះឈ្មោះបូ ថូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្រម៉.ឃុំព្រៃព្នៅ.ស្រុកពារាំង.ខេត្តព្រៃវែង មុខរបកម្មករផ្សាដែក។

ជនរ.ងគ្រោះជាកម្មករផ្សារដែករបស់ឈ្មោះញ៉េត វណ្ណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបមេជាងផ្សាដែកទីលំនៅនៅភូមិ-ឃុំជាមួយជនរ.ងគ្រោះ ដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្ នា(ជួលឲ្យធ្វើផ្ទះ) ក្រោយពេលបានម៉ៅការផ្ទះឈ្មោះផា ផល។ សមត្ថកិច្ចបន្តថា មូលហេតុនៃការ.ស្លា.ប់.គឺមានការធ្វេសប្រហែសខុសបច្ចេកទេសបណ្ដាលឲ្យឆក់ខ្សែភ្លើង.ស្លា.ប់.ដោយខ្លួនឯង។

ក្រោយពេលកើតហេតុ អាជ្ញាធរសមត្ថកិច្ចគ្រូពេទ្យមណ្ឌលសុខភាពឃុំព្រៃព្នៅ ធ្វើការពិនិត្យទៅលើជនរ.ងគ្រោះ គឺកំណត់បានថាជាករណីឆក់ខ្សែភ្លើង.ស្លា.ប់.ដោយខ្លួនឯងពិតប្រាកដមែន។ ហើយសមត្ថកិច្ចបានប្រគល់សាកស.ពឲ្យសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕