
តារាចម្រៀងវ័យក្មេង Justin Bieber ទើបតែទិញរថយន្ តRolls-Royce ថ្មីដែលមានតែ១គ្រឿងគត់លើពិភពលោក ហើយប្រើប្រាស់អគ្គិសនីដោយបានកែច្នៃដោយក្រុមហ៊ុន West Coast Customs ដែលស្ថិតនៅរដ្ឋ California សហរដ្ឋអាមេរិក ក្នុងតម្លៃជាង ៥០០,០០០ដុល្លារ។
គួរឲ្យដឹងដែរថា តារាចម្រៀងវ័យ២៦ឆ្នាំរូបនេះ គឺជាអ្នកស្រលាញ់ចូលចិត្តរថយន្តម្នាក់ ដោយគេមានរថយន្តជាច្រើននៅក្នុងដៃ ក្នុងនោះរួមមានដូចជា Porsche,Lamborghini,Mercedes Benz,Audi,Cadillac និងRange Rover ជាដើម៕